ឈ្មោះពិតៈ Urassaya Sperbund
ថ្ងៃកំណើតៈ 18 មីនា 1993
កូនកាត់ Thai-Norway
Yaya ជាកូនស្រីពៅរបស់លោក Sigurd Sperbund ជនជាតិ Norway និងអ្នកស្រី Urai Sperbund ជនជាតិថៃ មានបងស្រីម្នាក់ឈ្មោះ Katreeya Sperbund និងបងប្រុសម្ដាយផ្សេងគ្នា 2 នាក់ទៀត ដោយកើត និងធំធាត់ឡើងនៅក្នុងប្រទេសថៃ។
Yaya ចូលសិល្បៈតាំងពីអាយុ 14 ឆ្នាំ ដោយការថតផ្សាយពាណិជ្ជកម្ម សម្ដែង MV ដើរបង្ហាញម៉ូត និងថតបង្ហាញម៉ូតដាក់តាមទស្សនាវដ្ដីផ្សេងៗ។
បន្ទាប់មក នៅពេល Yaya ថតដាក់ក្របមុខទស្សនាវដ្ដី Ploy Gaem Pech រួច ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ 3 បានឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងបានហៅទៅធ្វើតេស្ដការសម្ដែង រហូតបានសម្ដែងរឿងមួយ ដោយធ្វើជាតួរង តែចៃដន្យរឿងនេះមិនបានដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះទេ។
បន្ទាប់មកទៀត Yaya បានសម្ដែងរឿងកំប្លែងមួយរឿងទៀត មុននឹងបានសម្ដែងធ្វើជាតួឯកក្នុងរឿងកុលាបគ្មានបន្លា ដោយប៉ះថ្វីដៃជាមួយ Ploy Chermarn ក្នុងរឿងនេះ។
តែ Yaya នៅមិនទាន់ល្បីល្បាញខ្លាំងនៅឡើយ លុះមកសម្ដែងរឿង ដួងចិត្តអគ្គី ជាមួយ Nadech Kukimiya ទើបល្បីខ្លាំង និងបានថតផ្សាយពាណិជ្ជកម្មជាច្រើន រហូតរកប្រាក់ចំណូលបានច្រើនរាប់មិនអស់។
បច្ចុប្បន្ន Yaya កំពុងសម្ដែងរឿង មនុស្សម្នាក់ក្នុងទ្រូង ជាមួយ James Jirayu។






No comments:
Post a Comment