Nadech Kukimiya
ឈ្មោះពិតៈ ណៈដេត ឃុគិមិយៈ (Nadech Kukimiya)
ឈ្មោះក្រៅ: ប៊ែររី (Berry)
ថ្ងៃខែឆ្នាំកំណើត: 17 ធ្នូ 1991
កម្ពស់: 1,81 ម៉ែត្រ
ទីកន្លែងកំណើត: ខេត្ត ខនគែន
ការសិក្សាៈ មហាវិទ្យាល័យ រាំុងសីុត ផ្នែកខ្សែភាពយន្ត
ឈ្មោះពិតរបស់ Nadech ត្រូវបានម្ដាយចិញ្ចឹមឈ្មោះ កែវ ជាអ្នកដាក់ឱ្យ មានន័យថា មានរិទ្ធិ មានកម្លាំង។ ការពិតទៅ ម្ដាយចិញ្ចឹមរបស់ Nadech គឺជាអ៊ំស្រី ដែលបានចិញ្ចឹមបីបាច់តាំងពីតូច តែ Nadech ហៅថា ម៉ែកែវ។ ចំណែកឯឈ្មោះក្រៅវិញ ឪពុកបង្កើតជនជាតិ អូស្ត្រាលីជាអ្នកដាក់ឱ្យ មានន័យថា របស់ដែលនៅលើមេឃ។
Nadech ចូលសិល្ប:បានដោយសារអ្នកចាត់ការតារាដ៏ល្បីល្បាញឈ្មោះ 'A Suphachai' បានណែនាំ ក្រោយពេលអ្នកចាត់ការម្នាក់នេះ បានជួប Nadech ពេលធ្វើដំណើរទៅខេត្ត ខនគែន ក្នុងគោលបំណងទៅលេង 'Weir Sukollawat' ដែលជាតារាក្រោមការគ្រប់គ្រងរបស់គាត់។
Nadech ចាប់ផ្តើមការងារសិល្ប:ដោយការដើរម៉ូត ថតដាក់ទស្សនាវដ្ដី និងថតផ្សាយពាណិជ្ជកម្ម។ ក្រោយមក ពេលស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ 3 បានជ្រើសរើសតារាថ្មីសម្រាប់សម្ដែងរឿង 'ស្រមោលស្នេហ៍បោកចិត្ត' Nadech ត្រូវបានគេជ្រើសរើសឱ្យសម្ដែងរឿងនេះ តែមិនទាន់ល្បីល្បាញនៅឡើយទេ។ លុះមកសម្ដែងរឿង 'ដួងចិត្តអគ្គី' គូជាមួយ 'Yaya Urassaya' ទើបល្បីកប់ពពក និងក្លាយជា Imagine Couple ជាមួយ 'Yaya' រហូតដល់សព្វថ្ងៃ។
ក្រោយមកទៀត Nadech បានសម្ដែងរឿងភាគជាច្រើន ជាពិសេសបានសម្ដែងគូជាមួយ Yaya ដល់ទៅ 3 រឿងបន្ថែមទៀតគឺ: ល្បែងអាក្រក់ ល្បែងស្នេហ៍ ធរណីនេះអ្នកណាគ្រប់គ្រង និងស្នាមសុបិន្តព្រះអាទិត្យក្តៅ ដែលទើបបញ្ចាំងចប់ថ្មីៗនេះ។
មិនតែប៉ុណ្ណោះ Nadech បានសម្ដែងខ្សែភាពយន្តខ្នាតធំរឿង គូកម្មផងដែរ។
ឥឡូវនេះ Nadech កំពុងថតរឿង ខ្យល់លាក់ស្នេហ៍ សម្ដែងជាកូនភ្លោះ គូជាមួយ 'Taew Nataporn' និង 'Patricia Good'។ មួយរឿងទៀតគឺរឿង តាមស្នេហ៍សងចិត្ត គូជាមួយ Mew Nittha។








No comments:
Post a Comment