Pages

Saturday, January 24, 2015

Yaya Urassaya


ឈ្មោះក្រៅៈ Yaya
ឈ្មោះពិតៈ Urassaya Sperbund 
ថ្ងៃកំណើតៈ 18 មីនា 1993
កូនកាត់ Thai-Norway

Yaya ជាកូនស្រីពៅរបស់លោក Sigurd Sperbund ជនជាតិ Norway និងអ្នកស្រី Urai Sperbund ជនជាតិថៃ មានបងស្រីម្នាក់ឈ្មោះ Katreeya Sperbund និងបងប្រុសម្ដាយផ្សេងគ្នា 2 នាក់ទៀត ដោយកើត និងធំធាត់ឡើងនៅក្នុងប្រទេសថៃ។ 


Yaya ចូលសិល្បៈតាំងពីអាយុ 14 ឆ្នាំ ដោយការថតផ្សាយពាណិជ្ជកម្ម សម្ដែង MV ដើរបង្ហាញម៉ូត និងថតបង្ហាញម៉ូតដាក់តាមទស្សនាវដ្ដីផ្សេងៗ។ 

បន្ទាប់មក នៅពេល Yaya ថតដាក់ក្របមុខទស្សនាវដ្ដី Ploy Gaem Pech រួច ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ 3 បានឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងបានហៅទៅធ្វើតេស្ដការសម្ដែង រហូតបានសម្ដែងរឿងមួយ ដោយធ្វើជាតួរង តែចៃដន្យរឿងនេះមិនបានដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះទេ។ 



បន្ទាប់មកទៀត Yaya បានសម្ដែងរឿងកំប្លែងមួយរឿងទៀត មុននឹងបានសម្ដែងធ្វើជាតួឯកក្នុងរឿងកុលាបគ្មានបន្លា ដោយប៉ះថ្វីដៃជាមួយ Ploy Chermarn ក្នុងរឿងនេះ។ 

តែ Yaya នៅមិនទាន់ល្បីល្បាញខ្លាំងនៅឡើយ លុះមកសម្ដែងរឿង ដួងចិត្តអគ្គី ជាមួយ Nadech Kukimiya ទើបល្បីខ្លាំង និងបានថតផ្សាយពាណិជ្ជកម្មជាច្រើន រហូតរកប្រាក់ចំណូលបានច្រើនរាប់មិនអស់។


បច្ចុប្បន្ន Yaya កំពុងសម្ដែងរឿង មនុស្សម្នាក់ក្នុងទ្រូង ជាមួយ James Jirayu។




Friday, January 2, 2015

Nadech Kukimiya


ឈ្មោះពិតៈ ណៈដេត ឃុគិមិយៈ (Nadech Kukimiya)
ឈ្មោះក្រៅ: ប៊ែររី (Berry)
ថ្ងៃខែឆ្នាំកំណើត: 17 ធ្នូ 1991
កម្ពស់: 1,81 ម៉ែត្រ
ទីកន្លែងកំណើត: ខេត្ត ខនគែន
ការសិក្សាៈ មហាវិទ្យាល័យ រាំុងសីុត ផ្នែកខ្សែភាពយន្ត 

ឈ្មោះពិតរបស់ Nadech ត្រូវបានម្ដាយចិញ្ចឹមឈ្មោះ កែវ ជាអ្នកដាក់ឱ្យ មានន័យថា មានរិទ្ធិ មានកម្លាំង។ ការពិតទៅ ម្ដាយចិញ្ចឹមរបស់ Nadech គឺជាអ៊ំស្រី ដែលបានចិញ្ចឹមបីបាច់តាំងពីតូច តែ Nadech ហៅថា ម៉ែកែវ។ ចំណែកឯឈ្មោះក្រៅវិញ ឪពុកបង្កើតជនជាតិ អូស្ត្រាលីជាអ្នកដាក់ឱ្យ មានន័យថា របស់ដែលនៅលើមេឃ។ 


Nadech ចូលសិល្ប:បានដោយសារអ្នកចាត់ការតារាដ៏ល្បីល្បាញឈ្មោះ 'A Suphachai' បានណែនាំ ក្រោយពេលអ្នកចាត់ការម្នាក់នេះ បានជួប Nadech ពេលធ្វើដំណើរទៅខេត្ត ខនគែន ក្នុងគោលបំណងទៅលេង 'Weir Sukollawat' ដែលជាតារាក្រោមការគ្រប់គ្រងរបស់គាត់។



Nadech ចាប់ផ្តើមការងារសិល្ប:ដោយការដើរម៉ូត ថតដាក់ទស្សនាវដ្ដី និងថតផ្សាយពាណិជ្ជកម្ម។ ក្រោយមក ពេលស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ 3 បានជ្រើសរើសតារាថ្មីសម្រាប់សម្ដែងរឿង 'ស្រមោលស្នេហ៍បោកចិត្ត' Nadech ត្រូវបានគេជ្រើសរើសឱ្យសម្ដែងរឿងនេះ តែមិនទាន់ល្បីល្បាញនៅឡើយទេ។ លុះមកសម្ដែងរឿង 'ដួងចិត្តអគ្គី' គូជាមួយ 'Yaya Urassaya' ទើបល្បីកប់ពពក និងក្លាយជា Imagine Couple ជាមួយ 'Yaya' រហូតដល់សព្វថ្ងៃ។ 


ក្រោយមកទៀត Nadech បានសម្ដែងរឿងភាគជាច្រើន ជាពិសេសបានសម្ដែងគូជាមួយ Yaya ដល់ទៅ 3 រឿងបន្ថែមទៀតគឺ: ល្បែងអាក្រក់ ល្បែងស្នេហ៍ ធរណីនេះអ្នកណាគ្រប់គ្រង និងស្នាមសុបិន្តព្រះអាទិត្យក្តៅ ដែលទើបបញ្ចាំងចប់ថ្មីៗនេះ។ 

មិនតែប៉ុណ្ណោះ Nadech បានសម្ដែងខ្សែភាពយន្តខ្នាតធំរឿង គូកម្មផងដែរ។


ឥឡូវនេះ Nadech កំពុងថតរឿង ខ្យល់លាក់ស្នេហ៍ សម្ដែងជាកូនភ្លោះ គូជាមួយ 'Taew Nataporn' និង 'Patricia Good'។ មួយរឿងទៀតគឺរឿង តាមស្នេហ៍សងចិត្ត គូជាមួយ Mew Nittha។