ឈ្មោះក្រៅៈ ចេមស៍ (James)
ឈ្មោះពិតៈ ជិរ៉ាយុ តាំងសីុស៊ុក (Jirayu Tangsrisuk)
រហស្សនាមៈ Harry
ថ្ងៃខែឆ្នាំកំណើត: 19 កញ្ញា 1993
ស្រុកកំណើត: ខេត្ត ភិជិក
កំលោះវ័យក្មេងម្នាក់នេះ ចូលក្នុងវិស័យសិល្បៈបាន ដោយការណែនាំរបស់អ្នកចាត់ការតារាម្នាក់ឈ្មោះ 'Peek' ហើយសព្វថ្ងៃបុរសវ័យកណ្ដាលម្នាក់នេះជាអ្នកមើលថែ 'James' ផ្ទាល់តែម្ដង។ គាត់បានឃើញ 'James' តាមរយៈរូបថតក្នុង Facebook របស់មនុស្សម្នាក់ផ្សេងទៀត ហើយបានចាប់អារម្មណ៍ និងតាមរក 'James' ដល់ផ្ទះនៅខេត្ត ភិជិក តែម្ដង រួចនាំមកធ្វើជាតារានៅទីក្រុង បាងកក។
'James Jirayu' ចាប់ផ្ដើមការងារក្នុងរង្វង់សិល្បៈជាលើកដំបូង ដោយការសម្ដែងខ្សែភាពយន្តរឿង 'Where is Love'។ ក្រោយមក 'James' ត្រូវបានអ្នកដឹកនាំរឿងឈ្មោះ 'Jaew Yuthana' នាំមកសម្ដែងក្នុងវីដេអូភាគរឿង 'សុភាពបុរស ជុថាថេប វគ្គ អ្នកប្រុស ភុតទិផាត់' ដោយសម្ដែងជាវេជ្ជបណ្ឌិតដ៏ស្រស់សង្ហា គូជាមួយ 'Bella Ranee' ជាហេតុធ្វើឱ្យកំលោះវ័យក្មេងម្នាក់នេះល្បីល្បាញក្នុងមួយពព្រិចភ្នែក ក្រោយពេលវីដេអូភាគនេះបានដាក់បញ្ចាំង។ ក្រោយមកទៀត ទើបចូលរួមសម្ដែងជាតារាកិត្តិយសក្នុងរឿង 'មាសទឹកប្រាំបួន' ធ្វើជាកូននាងឡាំយ៉ង។ រឿងទី 3 របស់ 'James Jirayu ' គឺរឿង 'ស្នេហ៍អូនខ្លាំងបំផុត' ដោយសម្ដែងគូជាមួយតារាចម្រៀងស្រី 'Punch Worrakan'។ ចុងក្រោយ 'James' បានសម្ដែងខ្សែភាពយន្តខ្នាតធំរឿង 'Timeline' ដែលបានដាក់បញ្ចាំងកាលពីពេលកន្លងមក។ ថ្មីៗនេះ 'James' កំពុងថតវីដេអូភាគរឿង 'មនុស្សម្នាក់ក្នុងទ្រូង' ជាមួយ 'Yaya Urassaya'។

No comments:
Post a Comment